Posts

លោកហ៊ុន សែន ចូលប្រជុំសភា បន្សាបព័ត៌មានដែលផ្សាយថា លោកប្រហែលមានជំងឺកូវីដ-១៩

Image
លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ចូល​រូម​ប្រជុំ​រដ្ឋ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវា​នុវត្តន៍ និង​សេចក្តី​ព្រាង​ច្បាប់​៥ទៀត​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ទូរទស្សន៍​ថៃ​មួយ​ដែល​បាន​ផ្សាយ​ព័ត៌មាន​ថា រូប​លោក​ប្រហែល​ជា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​។ សម្រាប់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ព័ត៌មាន​នេះ គឺជាព័ត៌​មាន​ក្លែង​ក្លាយ ហើយ​ថែម​ទាំង​បាន​ចាត់​ទុក​ព័ត៌មាន​ក្លែង​ក្លាយ​ថា មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩​ទៅទៀត​។ «មានទូរទ​ស្សន៍បរទេ​សមួយបានផ្សា​យថាខ្ញុំបានឬប្រ​ហែលឆ្លងកូវី​ត១៩ទៅហើយ។ ពេលនេះ​ខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និង ថ្ងៃស្អែ​កត្រូវចេញទៅ​ខេត្តបាត់ដំ​បងដែលខ្ញុំត្រូ​វនៅទីនោះ​រហូតព្រឹកថ្ងៃ​អាទិត្យ ទី១៥ ខែមីនា២០២០»។ នេះគឺជា​លើកឡើ​ងរបស់លោ​កនាយក​រដ្ឋមន្រ្តីហ៊ុន សែន នៅ​លើទំព័រហ្វេស​ប៊ុករប​ស់លោកនៅព្រឹកថ្ងៃ​សុក្រនេះ។ ការលើក​ឡើងនេះ គឺជា​ការឆ្លើយត​បទៅនឹងការចុះផ្សា​យរបស់​ទូរទស្សន៍ប៉ុ​ស្តិ៍លេខ៧របស់ថៃ​នៅក្នុងសប្តាហ៍នេះ​។ មានទូរទស្សន៍បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ