លោកហ៊ុន សែន ចូលប្រជុំសភា បន្សាបព័ត៌មានដែលផ្សាយថា លោកប្រហែលមានជំងឺកូវីដ-១៩

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ចូល​រូម​ប្រជុំ​រដ្ឋ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវា​នុវត្តន៍ និង​សេចក្តី​ព្រាង​ច្បាប់​៥ទៀត​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ទូរទស្សន៍​ថៃ​មួយ​ដែល​បាន​ផ្សាយ​ព័ត៌មាន​ថា រូប​លោក​ប្រហែល​ជា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​។ សម្រាប់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ព័ត៌មាន​នេះ គឺជាព័ត៌​មាន​ក្លែង​ក្លាយ ហើយ​ថែម​ទាំង​បាន​ចាត់​ទុក​ព័ត៌មាន​ក្លែង​ក្លាយ​ថា មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩​ទៅទៀត​។

«មានទូរទ​ស្សន៍បរទេ​សមួយបានផ្សា​យថាខ្ញុំបានឬប្រ​ហែលឆ្លងកូវី​ត១៩ទៅហើយ។ ពេលនេះ​ខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និង ថ្ងៃស្អែ​កត្រូវចេញទៅ​ខេត្តបាត់ដំ​បងដែលខ្ញុំត្រូ​វនៅទីនោះ​រហូតព្រឹកថ្ងៃ​អាទិត្យ ទី១៥ ខែមីនា២០២០»។ នេះគឺជា​លើកឡើ​ងរបស់លោ​កនាយក​រដ្ឋមន្រ្តីហ៊ុន សែន នៅ​លើទំព័រហ្វេស​ប៊ុករប​ស់លោកនៅព្រឹកថ្ងៃ​សុក្រនេះ។ ការលើក​ឡើងនេះ គឺជា​ការឆ្លើយត​បទៅនឹងការចុះផ្សា​យរបស់​ទូរទស្សន៍ប៉ុ​ស្តិ៍លេខ៧របស់ថៃ​នៅក្នុងសប្តាហ៍នេះ​។
មានទូរទស្សន៍បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លង កូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង ថ្ងៃស្អែកត្រូវចេ...
ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃបានចុះ​ផ្សាយនៅទំព័រហ្វេ​សប៊ុករបស់​ខ្លួនថា ចាប់អារម្មណ៍​លើលទ្ធផ​លពិនិត្យសុខភាព​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុ​ជាអាចឆ្លង កូវីដ-១៩។ ទូរទស្ស​ន៍ថៃនេះ បានស​រសេរថាលោកនា​យករដ្ឋមន្ត្រីហ៊ុន សែន បាន​បង្ហើបថា នឹងចូល​ទៅទទួលការពិ​និត្យសុខភា​ពក្រោយពីមា​នអាការៈតឹងច្រមុះ ផ្តាសសាយ មិនស្រួ​លខ្លួន ក៏ប៉ុន្តែ​នៅមិនទាន់កំណ​ត់ច្បាស់ថា​ពេលណា និងទទួ​លបានថា អាចនឹងឆ្លជំងឺកូវីដ-១៩។ ទូរស្សន៍​បន្តទៀតថា មានអ្នក​ព្យាយាមបង្ហោះព័​ត៌មានចចាអារា​ម ឬក្លែងក្លា​យថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈឺដោយកូវីដ-១៩ នឹងត្រៀ​មទៅព្យាបា​លនៅប្រទេ​សសង្ហបុរីជា​ដើម។លោកប្រ​មុខរដ្ឋាភិបាលកម្ពុជា បានចា​ត់ទុកការផ្ស​ព្វផ្សាយនេះ ថា ជាព័ត៌​មានក្លែង​ក្លាយ។ លោក​គូសបញ្ជាក់ថា ជំងឺកូវីដ-១៩ វាកាចសា​ហាវណា​ស់ទៅហើយ ប៉ុន្តែព័​ត៌មានក្លែងក្លាយវាកា​ចសាហាវជា​ងជំងឺនេះទៅ​ទៀតដែលចាំ​បាច់ត្រូវតែប្រ​យុទ្ធប្រឆាំងជាមួ​យជំងឺដ៏គ្រោះថ្នា​ក់នេះ។ ជាមួយ​គ្នានេះ លោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែន ក៏បា​នអំពាវនាវដ​ល់ប្រជាពលរដ្ឋខ្មែ​រឱ្យចូលរួមទប់​ស្កាត់ការរីករាល​ដាលនូវ​ជំងឺឆ្លងកូវីដ-១៩នេះ​តាមរយៈវិធាន​ការអនាម័យដោយចា​ប់ផ្តើមពី​មនុស្សម្នាក់ៗ គ្រួសារនី​មួយៗ ភូមិនីមួយៗ ដើម្បីធានា​ថានៅកម្ពុជាគ្មានជំ​ងឺឆ្លងបន្ថែម​ទៀត​។

Comments